ព័ត៌មានជាតិ

ប្រុសៗធាត់ជ្រុលពេក អាចបណ្តាលមានបញ្ហាខ្សោយលឹង្គ?

 

នៅពេលដែលនិយាយដល់រឿងធាត់ ជាទូទៅនឹងមានការពិភាក្សាច្រើនអំពីជំងឺកើតឡើងមួយចំនួន ទៅលើអ្នកធាត់ធាត់ ជាទូទៅមនុស្សធាត់ ច្រើនជួបបញ្ហាមានជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម, ជំងឺបេះដូង, ជំងឺគេងបាត់ដង្ហើម ឬកូលេស្តេរ៉ូលជាដើម ប៉ុន្តែមនុស្សធាត់ក៏មានបញ្ហាមួយទៀត ដែលគេមិនសូវនិយាយដល់នោះ គឺមនុស្សធាត់ច្រើនជួបបញ្ហាខ្សោយផ្លូវភេទ មិនថានារីឬបុរសនោះទេ។ ចំពោះបុរសបញ្ហាខ្សោយផ្លូវភេទអាចថាមកពីបញ្ហាផ្លូវចិត្តឬការរំខានផ្សេងផ្សេង។

១៖ កត្តាប្រឈម
មនុស្សប្រុសធាត់ច្រើនជួបបញ្ហាខ្សោយលិង្គ ការសិក្សាខ្លះបញ្ជាក់ថា ប្រហែលជា៥០ភាគរយនៃមនុស្សប្រុសវ័យចន្លោះពី៤០ទៅ៧០ឆ្នាំ តែមានបញ្ហាខ្សោយលិង្គនៅក្នុងកម្រិតណាមួយ។ កត្តាប្រឈមមួយចំនួនអាចធ្វើឲ្យ មនុស្សក្នុងវ័យនេះខ្សោយដែលរួមមាន កត្តាអាយុ, ជំងឺបេះដូង, សម្ពាធឈាម, កម្រិតអរម៉ូនតេស្កូស្តេសារ៉ូនទាប, ជក់បារី, និងមានជំងឺទឹកនោមផ្អែម ជាមួយនឹងរបបអាហារមិនត្រឹមត្រូវនិងបែបបទរស់នៅមិនល្អជាដើម។

 

២៖ ភាពធាត់ និងបញ្ហាខ្សោយលិង្គ
ពេលយើងធាត់លើសទម្ងន់ អាចបង្កឲ្យខ្សោយលិង្គ អាចបង្កឲ្យខ្សោយ ដោយហេតុតែមានការខូចខាតសរសៃឈាម បន្ថយកម្រិតតេស្កូស្តេសារ៉ូនទាប និងក៏នាំឲ្យមានប្រសិទ្ធភាពរលាកកើតឡើង ជាទូទៅនៅលើរាងកាយដែរ។ ភាពធាត់ អាចបង្កឲ្យខូចសរសៃឈាម ដោយសារតែមានទំនាក់ទំនងនឹងការលើសសម្ពាធឈាម, ជំងឺទឹកនោមផ្អែម, លើសកូលេស្ដេរ៉ូល, លើសជាតិខ្លាញ់ និងការរលាក មានការលើកឡើងថា ពេលមានការរលាកកើតឡើង វាបង្កឲ្យមានរ៉ាឌីកាលសេរីនៅក្នុងរាងកាយ នាំឲ្យមានការបំផ្លាញដោយអុកស៉ីតកម្មលើជាលិកាផ្សេងៗ ផលប៉ះពាល់ កើតចេញពីសម្ពាធឈាមខ្ពស់, ជំងឺទឹកនោមផ្អែម និងលើសជាតិខ្លាញ់ ក៏សុទ្ធតែរួមចំណែកលើបញ្ហាខ្សោយលិង្គ។ មូលហេតុបង្កឲ្យមានបញ្ហាខ្សោយពេញនិយមជាងគេមួយគឺ កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប ដែលការចុះទាបនេះមានទំនាក់ទំនងទៅនឹងភាពធាត់នេះឯង។

៣៖ ដំណោះស្រាយ
អ្នកស្រាវជ្រាវបានលើកឡើងថា ភាពឡើងរឹងនៃលិង្គ អាចធ្វើឲ្យល្អប្រសើរវិញ តាមរយៈការផ្លាស់ប្ដូរបែបបទរស់នៅជាក់លាក់ ពេលយើងធាត់ ប្រឈមខ្លាំងទៅនឹងជំងឺទឹកនោមផ្អែម, សម្ពាធឈាម, ជំងឺបេះដូង និងបុរសខ្លះទៀត នាំឲ្យខ្សោយលិង្គ។ ការទទួលទានអាហារល្អៗ ចំពោះសុខភាពដូចជា បន្លែ ផ្លែឈើ មិនជក់បារី ហាត់ប្រាណជាប្រចាំ ពិតជាអាចជួយកែខៃបញ្ហាខ្សោយលិង្គបាន។ បុរសដែលធាត់និងអាចសម្រកទម្ងន់បាន អាចជួយឲ្យមានសមត្ថភាពលិង្គនិងសកម្មភាពលើគ្រែល្អប្រសើរឡើងវិញ បូករួមទាំងសុខភាព រាងកាយទាំងមូល ការហាត់ប្រាណបញ្ចេញសកម្មភាព រាងកាយជាប្រចាំជួយកាត់បន្ថយហានិភ័យនៃបញ្ហាខ្សោយលិង្គ។

 

មតិយោបល់