កំពង់ធំៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Lexus Rx-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ.7684 និងរថយន្តធន់ធ្ងន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.3075 ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់៤នាក់(ស្រីម្នាក់) និងរបួសស្រាលម្នាក់។
អ្នកបើកបររថយន្តLexus ឈ្មោះ សែ ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(របួសស្រាល)(នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ)។ អ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ ADAM WOJCIECH ភេទប្រុស អាយុ៥៤ឆ្នាំ(ជនជាតិហូឡង់) (របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។ និងទី២ឈ្មោះAGNIESZKA ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិហូឡង់ (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។ ចំណែកអ្នកបើកបររថយន្តធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ឈ្មោះ ឈួន រតនា មុខរបរអ្នកបើកបររថយន្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពន្លាជ័យ ឃុំបន្ទាងស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ(គ្មានរបួស)។ អ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ កន ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។ និងទី២ឈ្មោះ អ៊ាង វណ្ណនី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក Lexusបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ចំពោះករណីនេះ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕
ហាមលួចចម្លងអត្ថបទដោយគ្មានការអនុញ្ញាត៕
មតិយោបល់