រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស ពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ ៕
១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្លៀស ក្រុងសៀមរាប
ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។
២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្លៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី
ត្រប់គ្រងជាបណ្តោះអាសន្ទ។
៣.រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្លៀស
សង្កាត់ចុងឃ្លៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។
៤.បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមាន
ការចូលរួមពីតំណាងទីស្តីការតណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយជាហេតុអំពីសំណើ.
សុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ដឹង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌
សមធម៌ តម្លាភាព និងគណនេយ្យភាព. ជាមួយការទូទាត់បំណុលពន្ធក្រុមហុ៊ន។
មតិយោបល់