បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅត្បូងផ្លូវជាតិលេខ៦ចម្ងាយប្រហែល២.២០០ម៉ែត្រ ចំណុចខាងត្បូងជ្រុងខាងលិចត្រពាំងស្រង៉ែ ភូមិសំរោងតូច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
នគរបាលមូលដ្ឋានបានឲ្យដឹងថាស្ត្រីដែលស្លាប់ឈ្មោះរឿង សីនី អាយុ៣៤ឆ្នាំ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានជំងឺប្រចាំកាយ(ហត់ដង្ហក់ចាញ់ក្តៅ)ពេលហត់ដង្ហក់ម្តងៗត្រូវការចាក់ទឹកស្រោចពេញខ្លួនទើបបាត់ហត់និងដង្ហក់នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារ។
ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះបានដឹកគោចំនួន០៣ក្បាលទៅឃ្វាលតែម្នាក់ឯងនៅចំណុចកើតហេតុ។លុះចន្លោះម៉ោង០២ទៅម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហានេះ មានគេប្រទះឃើញស្ត្រីរងគ្រោះមិនដឹងតាំងពីពេលណាមកទេដោយមានខ្សែគោរុំជាប់ខ្លួននិងក.ដៃហើយគោឈរនៅក្បែរសពម្យ៉ាងវិញទៀតសពមានសភាពរឹង។
នគរបាលបានបញ្ជាក់ទៀតថា៖តាមការត្រួតពិនិត្យលើរបស់ក្រុមការងារដេលមានសមាសភាព៖១-នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ,២-នគរបាលផ្នែកព្រហ្មទណ្ឌ,៣-នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ,៤-លោកគ្រូពេទ្យមណ្ឌលសុខភាពឈ្នួរមានជ័យ,៥-មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ៦,-លោកមេឃុំឈ្នួរមានជ័យ៧,-លោកមេភូមិរពាក់,-សាច់ញាតិរបស់សាកសព។នៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីមនុស្សឃាតនោះឡើយហើយពិនិត្យរកមេរោគកូវីដ១៩អវិជ្ជមានផងដេរ។
តាមការសន្និដ្ឋានបណ្តាលមកពីខ្សែគោរុំព័ទ្ធខ្លួននៅពេលគោផ្អើលអ្វីមួយគោកន្ត្រោងបង្កឲ្យស្ត្រីរងគ្រោះដួលស្របពេលកំដៅថ្ងៃក្តៅខ្លាំងនិងគ្មានទឹកផងនោះធ្វើឲ្យជំងឺស្ត្រីរងគ្រោះហត់ដង្ហក់ដាច់ខ្យល់ស្លាប់តែម្តង។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីក្រុមការងារពិនិត្យរួច៕
មតិយោបល់