បាត់ដំបងៈ នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ណែរនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបា ល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកហេង បារាំង អធិ ការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន០៦ករណី ឃឃាត់អ្នកប្រព្រឹត្តចំនួន២០នាក់ ស្រីចំនួន ១១នាក់ អប់រំណែ នាំឱ្យពួកគាត់ បញ្ឈប់ សក ម្ម ភាពល្មេីសនេះជាបន្តទៀត។
ក្នុងសកម្មភាពបង្រ្កាបនេះស មត្ថកិច្ចនគរបាលធ្វេីការដក ហូតបានបៀចំនួន០៦ហ៊ូនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចសន្យាអប់រំណែនាំ ដែលសមត្ថកិច្ចបានធ្វេីចំពោះពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មេីស បន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែរនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រេីនករណីដែលបណ្តាលមក ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង នាពេលកន្លងមក៕
មតិយោបល់