ព័ត៌មានជាតិ

បុរសម្នាក់ទៅបង់សំណាញ់ បណ្តាលឲ្យលង់ទឹកស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី ព្រឹក ស្ថិតនៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

សពជនរងគ្រោះឈ្មោះ ជីន វេ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

មូលហេតុ៖ ជនរងគ្រោះខាងលើធ្វើដំណើរទៅបង់សំណាញ់ត្រី ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះខាងលើ បន្ទាប់មកបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធើ្វបុណ្យតាមប្រពៃណី ៕

មតិយោបល់