ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ករណី លួចមានស្ថានទម្ងន់ទោស

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើទួរណឺវ៉ីសគាស់ជញ្ជាំងស័ង្កសីឃ្លាំងលួច ក្បាលម៉ាស៊ីនត្រជាក់-កញ្ជ្រែងកម្ដៅម៉ាស៊ីនត្រជាក់) នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២១ ម៉ោង០៤និង០០នាទី។
ជនសង្ស័យ២នាក់បន្ថែមទៀត ៖
១-ឈ្មោះផាំ យ៉ាំងគូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលរកា សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។
២-ឈ្មោះអាស់ ម៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ថ្ងៃទី០៥-០៨-២០២១ ម៉ោង០៤និង០០នាទី មានជនសង្ស័យ ៧នាក់ ឈ្មោះសា អាពូកើត, ឈ្មោះ ង្វៀង យ៉ាំងចាយ, ឈ្មោះផាំ យ៉ាំងគូ, ឈ្មោះ អាស់ ម៉ាត់, ឈ្មោះ ពៅ, ឈ្មោះដំរី និងឈ្មោះ គូ ជិះទូកឈើ ២គ្រឿង មកឈប់ច្រាំងទន្លេក្រោយឃ្លាំងជនរងគ្រោះខាងលើ រួចនាំគ្នាយកទួរ ណឺវ៉ីសគាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចយកក្បាលម៉ាស៊ីនត្រជាក់ ០៥គ្រឿង និងកញ្ច្រែងកម្ដៅម៉ាស៊ីនត្រជាក់១០គ្រឿង នាំគ្នាជិះទូកគេចខ្លួន។ លុះដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ម៉ោង៤និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួន បានឈ្មោះ សា អាពូកើត និងឈ្មោះ ង្វៀង យ៉ាងចាយ កសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ហើយត្រូវបានលោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ ឲ្យឃុំខ្លួន លេខ ៤១៨៤/៤១៨៥ ចុះថ្ងៃទី ១០-០៨-២០២១ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១)។
លុះដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ម៉ោង១៧ និង០០នាទី សមត្ថកិច្ចបន្តឃាត់ខ្លួនបានបក្ខពួក០២នាក់ទៀត ឈ្មោះផាំ យ៉ាំងគូ និងឈ្មោះ អាស់ ម៉ាត់ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា បញ្ជូមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

 

មតិយោបល់