មណ្ឌលគិរីៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ ក្រោយពីប្តីប្រពន្ធមួយគូ បានឈ្លោះប្រកែកគ្នា រហូតដុតកម្ទេចផ្ទះដែលជួលគេស្នាក់នៅនេះចោលតែម្តង។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៣រសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ម្ចាស់ផ្ទះកើតហេតុខាងលើនេះ មានឈ្មោះ អ៉ឹម ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំ បានជួលផ្ទះដែលមានទំហំ ៩ម៉ែត្រ×២០ម៉ែត្រ ទៅឲ្យឈ្មោះ ផល សល់ ភេទប្រុស អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ធឹម សុភ័ណ្ឌ អាយុ២៧ឆ្នាំ ស្នាក់នៅ ហើយករណីនេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីអ្នកជួលផ្ទះមានជម្លោះប្ដីប្រពន្ធ ទើបដុតផ្ទះដែលជួលនេះចោលតែម្តងរួចរត់បាត់៕
មតិយោបល់