ស្ទឹងត្រែងៈ ជនសង្ស័យ២នាក់ ត្រូវបានអាវុធហត្ថ ខេត្តធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ពន័្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈ កាលពីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចដុងក្រឡរ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោយពីនារី រងគ្រោះបាន ដាក់ពាក្យប្តឹង។
អាវុធហត្ថ បានប្រាប់ថា ជនសង្ស័យមានគ្នា២នាក់ -ទី១ឈ្មោះ លី យូគី ហៅស្នា អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាង សិបិ្បកម្ម រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ -ទី២ឈ្មោះ ឡោ សុភ័ណ្ឌ អាយុ១៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសិបិ្បកម្ម ដូចគ្នា រស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកឯនារី រងគ្រោះមានឈ្មោះ សុខ ស៊ីម៉ី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ក្នុងភូមិ ឃុំ កើតហេតុខាងលើ។
អាវុធហត្ថបន្តថា ជនសង្ស័យធ្លាប់បានប្រព្រឹត្តអំពើ ចាប់រំលោភ ទៅលើ នារីអស់ជាច្រើន អ្នករួចមកហើយ។ លុះមកដល់ថ្ងៃ ខែខាងលើ ជនសង្ស័យ អស់លាក់ក៍ត្រូវ បាននារីរងគ្រោះប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានសារភាពថាពួកគេ ពិតជាបានប្រព្រឹត្តអំពើ ដូចដែលនារីរងគ្រោះ បានដាក់ពាក្យប្តឹង ពិតប្រាកដ់មែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានអាវុធហត្ថ កសាងសំណុំរឿង ព្រមទាំងបញ្ជូនខ្លួន ទៅកាន់តុលាការ ដាក់ទោស ទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់