កាលពីដើមឆ្នាំ ២០១៣ របាយការណ៍របស់ LINE បានបញ្ជាក់ថា ចំនួនអ្នកប្រើច្រើនជាងគេនៅក្នុងប្រទេសជប៉ុនដែលជាទឹកដីកំណើត នៅតៃវ៉ាន់ និងនៅថៃ ដែលនៅក្នុងអំឡុងពេលនោះ អ្នកប្រើប្រាស់សរុបមានចំនួន ១៥០លាននាក់។
នៅថ្ងៃនេះ ក្រុមហ៊ុន LINE បានប្រកាសពីជោគជ័យថ្មីមួយទៀតគឺចំនួនអ្នកប្រើបានកើនឡើងដល់ ៣០០លាននាក់ ដែលមាន ៥០លាននាក់មកពីប្រទេសជប៉ុន។
កាលពីខែកក្កដា កន្លងទៅ ក្រុមហ៊ុន LINE បានប្រកាសជាផ្លូវការថា អ្នកប្រើប្រាស់កម្មវិធី LINE បានកើនឡើងដល់ ២០០នាក់នៅជុំវិញពិភពលោក ហើយកាលពីខែមេសាវិញ មានចំនួនអ្នកប្រើសរុប ១៥០លាននាក់ បើធៀបនឹងពេលនេះ កើនឡើងទ្វេដង។
លោក Akira Morikawa នាយកប្រតិបត្តិក្រុមហ៊ុន LINE បានបង្ហាញពីសេចក្ដីរំពឹងទុកថា នៅក្នុងឆ្នាំ ២០១៤ វានឹងកើនឡើងដល់ ៥០០លាននាក់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់