ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ ៦នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

កណ្ដាលៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ករណីធ្វើអោយខូចខាតដោយចេតនា ស្ថិតក្នុងភូមិព្រែកតាកែវ១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនស្ស័យចំនួន ៧នាក់៖
១.ឈ្មោះ អូន ជួន ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ កសិករ ជនជាតិខ្មែរ។
២.ឈ្មោះ សៅ រិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំមុខរបរ កសិករ មុខរបរ កសិករ។
៣.ឈ្មោះអ៊ុក សី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ កសិករ។
៤.ឈ្មោះ ជា ពៅ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កសិករ។
៥.ឈ្មោះ ធី ពេជ្រ អាយុ៣១ឆ្នាំ មុខរបរ កសិករ។
៦.ឈ្មោះ អូន ពេញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ ។
អ្នកទាំង៦នាក់ខាងលើជនជាតិខ្មែរ ។
៧.ឈ្មោះ ធឿន ពិសី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ ជនជាតិ វៀតណាម (រត់គេចខ្លួន)អ្នកទាំង ៧នាក់រស់នៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ផាត សុខាភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរបើកគ្រឿងចក្រ បច្ចុប្បន្នរស់នៅភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល ។
.នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ជនសង្ស័យមានគ្នាចំនួន៧នាក់÷
១.ឈ្មោះ អូន ជួន ភេទប្រុស
២.ឈ្មោះអ៊ុក សី ភេទប្រុស
៣.ឈ្មោះ សៅ រិទ្ធ ភេទប្រុស
៤.ឈ្មោះ អូន ពេញ ភេទប្រុស
៥.ឈ្មោះធី ពេជ្រ ភេទ ប្រុស
៦.ឈ្មោះ ជា ពៅ ភេទ ប្រុស
៧.ឈ្មោះ ធឿន ពិសី ភេទប្រុស (រត់គេចខ្លួន) ទាំង ៧នាក់ បានជិះម៉ូតូសណ្ដោងរ៉ឺម៉ក ដើម្បីទៅឆក់ត្រីនៅបឹង ។ លុះពេលជិះម៉ូតូសណ្ដោងរ៉ឺម៉ក មកដល់ចំណុចដីឈ្មោះ លឹម សុខលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ មេផ្ទះ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង ៧នាក់ បានឈប់ម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះ ធឿន ពិសី ភេទប្រុសជាអ្នកចុះទៅ ស្រាយផ្ដាច់បើកទ្វាររបងអោយដួលត្រេតដីឡូរ៍ឈ្មោះ លីម សុខលី ភេទស្រី ដើម្បីជិះម៉ូតូសណ្ដោងរ៉ឺម៉កឆ្លងកាត់ទៅឆក់ត្រី ។ លុះពេលជនសង្ស័យឆក់ត្រីក្នុងបឹងរួចរាល់ហើយ ជនសង្ស័យទាំង ៧នាក់ បានជិះម៉ូតូសណ្ដោងរ៉ឺម៉កវិលមកផ្ទះវិញ ប៉ុន្ដែមិនបានមកតាមច្រកទ្វារដែលបើកចូលនោះទេ គឺបើកតាមដីឡូត៍ឈ្លោះ លឹម សុខលី ភេទស្រីដដែល តែជនសង្ស័យឈ្មោះ ធឿន ពិសី ភេទប្រុស បានចុះបើកទ្វារបងដើម្បីជិះម៉ូតូសណ្ដោងរ៉ឺម៉កចេញមកផ្ទះវិញ ជនសង្ស័យទាំង ៧នាក់ ជិះម៉ូតូសណ្ដោងរ៉ឺម៉កបានប្រហែល ១,០០០គីឡូម៉ែត្រ(មួយពាន់គីឡូក៍ម៉ែត្រ) បានជួបឈ្មោះ ផាត សុខា ភេទប្រុស បានបើករថយន្តពីខាងមុខម៉ូតូសណ្ដោងរ៉ឺម៉ករបស់ខ្លួន កំពុងធ្វើដំណើរដូចគ្នាយឺតៗ ឃើញដូច្នេះឈ្មោះ ធឿន ពិសី ភេទប្រុស ក៏បានរត់ចុះពីលើម៉ូតូសណ្ដោងរ៉ឺម៉កមកស្ទាក់ខាងមុខរថយន្តអោយឈប់ ដើម្បីអោយម៉ូតូសណ្ដោងរ៉ឺម៉ករបស់ខ្លួននឹងបក្ខពួកបានបើកបរទៅមុនរថយន្ត ប៉ុន្តែឈ្មោះ ផាត សុខា ភេទប្រុស មិនបានឈប់រថយន្តនោះទេ ។ បន្ទាប់មកក្រុមជនសង្ស័យនឹងបក្ខពួក ក៏ខំបើកម៉ូតូសណ្ដោងរ៉ឺម៉ក វ៉ា រថយន្តរួចក៏ឈប់ម៉ូតូសណ្ដោងរ៉ឺម៉កពីខាងមុខរថយន្តហើយក៏បានវ៉ៃឈ្មោះ ផាត សុខា ភេទប្រុសចំនួនមួយដៃ រួចក៏បានរត់ឡើងលើម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរមកផ្ទះរៀងៗខ្លួន
បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្ដឹងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក និងកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្យ័យទាំងប្រាំមួយនាក់ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតមែន ចំពោះជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការនគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវីធី៕

មតិយោបល់