ព័ត៌មានជាតិ

រថយន្តសណ្តោងទូកុងតឺន័របើកកៀរជាមួយកូរូឡា បណ្តាលឲ្យខូចខាតទ្វារនិងកញ្ចក់មួយផ្ទាំង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលកើតឡើង រវាងរថយន្តសណ្តោងទូកុងតឺន័រ បើកកៀរជាមួយរថយន្តកូរ៉ូឡា បណ្តាលឲ្យរងការខូចខាត ទ្វារមួយផ្ទាំង និងកញ្ចក់សម្រាប់មើលក្រោយបាក់ដាច់តែម្តង ហេតុការខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទាំង២គ្រឿង បើកក្នុងទិសដៅស្របគ្នា ពីកើតទៅលិច ដោយរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2AB-1634 ចំណែកក្បាលរថយន្ត សណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខ កំពង់ចាម 3B-1089 ខណៈពេលដែលកំពុងធ្វើដំណើរស្របទិសគ្នា ស្រាប់តែរថយន្តសណ្តោងទូកុងតឺន័រ រេចង្កូតមកកៀរជាមួយ រថយន្តកូរូឡា បណ្តាលឲ្យរងការខូចខាត ទ្វារមួយផ្ទាំង និងកញ្ចក់សម្រាប់មើលក្រោយបាក់ដាច់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង កន្លែងកើតហេតុនិងឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយខាងរថយន្តសណ្តោងទូកុងតឺន័រ ព្រមចេញថ្លៃជួសជុលទៅខាងរថយន្តកូរូឡា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់