ព័ត៌មានជាតិ

បុរសម្នាក់ដោយសារមានវិបត្តិក្នុងគ្រួសារទើបគិតខ្លីចង.កសម្លាប់ខ្លួន

បាត់ដំបង់ៈ យោងតាមផេករបស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានបុរសម្នាក់គិតខ្លីធ្វើអត្តឃាតដោយចងកនៅលើដើមប្រខុបខាងមុខផ្ទះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី១៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សាកសពឈ្មោះវេត សាវឿន ភេទប្រុស អាយុ៣១ឆ្នាំ ខរបរកម្មករ រស់នៅភូមិពពាល ឃុំអូរតាគី ស្រុកថ្មគោល​ ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះវឹង សាវេត ភេទប្រុស អាយុ៥៧ឆ្នាំ បានបំភ្លឺថានៅមុនកើតហេតុកូនរបស់ខ្លួនឈ្មោះវេត សាវឿន បានប្រាប់បងប្អូនថាឲ្យទៅជួយរកលុយឲ្យពុកនិងម៉ែផងនឹងដើរលាបងប្អូនថាលាៗហើយរហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី ខ្លួននិងប្រពន្ធបានជិះម៉ូតូទៅធ្វើបុណ្យបងប្អូននៅអំពិលប្រាំដើម ស្រុកបវេល ដោយទុកកូនឈ្មោះសាវឿន នៅផ្ទះតែឯងឲ្យនៅចាំផ្ទះ។លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៤និង០០នាទីស្រាប់តែឈ្មោះឈឺ ន គឹមសាន ត្រូវជាប្អូនថ្លៃបានទូរសព្ទ័ប្រាប់ថាកូនរបស់ខ្លួនឈ្មោះវេត សាវឿន បានចងក និងដើមប្រខុបខាងមុខផ្ទះស្លាប់បាត់ហើយពេលនោះខ្លួនក៏ត្រឡប់មកផ្ទះវិញឃើញកូនរបស់ខ្លួនពិតជាចងកនៅខាងមុខផ្ទះពិតប្រាកដមែនរួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយពីទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំបានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះវេតសាវឿនពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់