ស្ត្រីវ័យ២៣ឆ្នាំម្នាក់ដែលបានស្លាប់ដោយសារលើកទូរស័ព្ទ iPhone នៅពេលសាកថ្ម កាលពីសប្ដាហ៍មុនគឺដោយសារតែប្រើឧបករណ៍សាកថ្មក្លែងក្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
លោក Xiang Ligang អ្នកជំនាញខាងទូរគមនាគមន៍បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថាននីយទូរទស្សន៍ CCTV ថាស្ត្រីដែលបានស្លាប់នោះ បានប្រើឧបករណ៍សាកថ្មដេលជារបស់ក្លែងក្លាយ មិនមែនជារបស់ពិតក្រុមហ៊ុន។
លោកបានបញ្ជាក់បន្ថែមទៀតថា គុណភាពនៃការផ្ទុកចរន្តអគ្គិសនីរបស់ឧបករណ៍ក្លែងក្លាយវាមិនអាចផ្ទុកនូវចរន្ត ២២០វ៉ុល ម្យ៉ាងទៀតវាបានបញ្ចូនចរន្តទាំង ២២០វ៉ុលទៅកាន់ថ្មទូរស័ព្ទដោយផ្ទាល់ ដោយមិនបានធ្វើការកាត់បន្ថយ ឬផ្ទុកនៅត្រង់ចំណុចណាមួយ។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការពន្យល់របស់អ្នកជំនាញប៉ុណ្ណោះ សម្រាប់របាយការណ៍របស់ប៉ូលិសនោះនៅមិនទាន់មានទេ ព្រោះថាសមត្ថិកិច្ចជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕
ព័ត៌មានជាតិ
មតិយោបល់