ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកយីឌុបធន់ធំមួយគ្រឿង ប៉ះជាមួយនឹងរថយន្ត តូយ៉ូតាកាមរី បណ្តាលឲ្យរងការខូចខាត ទាំងសងខាង។
ហេតុការណ៍នេះបានកើយឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនឹងបុរីសែនមនោរម្យ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តទាំង២ធ្វើដំណើរស្របទិសដៅគ្នាពីកើតទៅលិច ដោយរថយន្តយីឌុបធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-5791 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសណ្ណាណ។ រីឯរថយន្ត តូយ៉ូតាកាមរី ពាក់ស្លាកលេខ ភ្នំពេញ 2Q-2209 ដែលបើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសណ្ណាណដូចគ្នា។ លុះមកដល់ចំណុចកើតដោយរថយន្តយីឌុបធុនធំ បើកនៅខាងមុខហើយរថយន្តកាមរីបើកមកពីក្រោយដោយមានបំណងចង់វ៉ាស្តាំ លុះកំពុងតែវ៉ានោះ មិនដឹងមកពីមូលហេតុអ្វីនោះទេ ទើបបណ្តាលឲ្យជ្រុលចង្កូតមកកៀរក្បាលរថយន្តយីឌុបយ៉ាងពេញទំហឹង និងជ្រុលបត់កាត់ទទឹងនៅខាងមុខតែម្តងដោយរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅ ចុះទៅធ្វើការវាស់ និងយករថយន្តមកទុកអែបខាង ដើម្បីកុំឲ្យកកស្ទះចរាចរណ៍បន្ទាប់មកឲ្យភាគីរបស់រថយន្តទាំងសងខាង ដោះស្រាយគ្នាមួយជំហ៊ានសិនមុននឹងឲ្យសមត្ថកិច្ចជួយអន្តរាគម៍៕
https://youtu.be/DBnSIssaZb4
មតិយោបល់