បរទេស៖ កីឡាករខ្សែបម្រើប្រយុទ្ធដ៏មានប្រសិទ្ធភាព Manuel Locatelli ដែលបានជួយឲ្យអ៊ីតាលីលើកពានរង្វាន់អ៊ឺរ៉ូកាលពីពេលថ្មីៗកន្លងទៅនេះទីបំផុតគឺបានប្តេជ្ញាចិត្តរបស់ខ្លួនហើយក្នុងការចូលរួមជាមួយនឹងក្លឹបយក្ស Juventus សម្រាប់កុងត្រារយៈពេល៥ឆ្នាំខាងមុខនេះ។
The Goal ហ៊ានអះអាងថា Locatelli គឺបានចូលរួមជាមួយនឹងក្លឹប Juventus ជាផ្លុវការហើយពីក្លឹប Sassuolo ក្នុងតម្លៃខ្លួនប្រមាណជា៣៧,៥លានអ៊ឺរ៉ូឬប្រមាណជា៣២លានផោន។
កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះកីឡាករវ័យ២៣ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាបានចូលរួមនៅក្នុងការហ្វឹកហាត់ជាមួយនឹងក្លឹបហើយមុនពេលដែលត្រូវបានគេដឹងថានឹងចូលរួមក្នុងពិធិចុះហត្ថលេខាជាផ្លូវការនៅក្នុងកីឡាដ្ឋាន Alliaz Stadium ដើម្បីអាចរស់នៅទីនេះរហូតទៅដល់ឆ្នាំ២០២៦៕
មតិយោបល់