ផ្ទះ ព័ត៌មានជាតិ ប្ដីប្រពន្ធ ២...

ប្ដីប្រពន្ធ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញ….

0

បាត់ដំបង: កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង ៣៥នាទី ស្នងការនគបាលមូលដ្ឋាន បានចុះបង្រ្កាបករណីរក្សាទុកនូវសារធាតុ
ញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ស្ថិតក្នុងភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ជនសង្ស័យទី១.ឈ្មោះ មាស ហ៊ុច ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២ឈ្មោះ ជ្រន ធូ ភេទស្រី អាយុ ៣២ឆ្នាំ ទាំងពីរនាក់នេះ មានទីលំនៅភូមិ-ឃុំខាងលើ ។

វត្ថុតាងមាន៖ ថ្នាំញៀន០២កូនថង់ ទូរសព្ទ័ដៃ០១គ្រឿង អាវុធកែច្នៃ០៣ដើម ឧប្បករណ៍ឆក់ត្រី០១គ្រឿង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.