ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ប្តីប្រពន្ធពិធីករ ជា វិបុល និងគង់ សុជាតិ បង្ហាញរូបភាពផ្ទះ និងដីចំការយ៉ាងធំ សម្រាប់លំហែរកាយ

 

(ភ្នំពេញ)៖ មហាជនបានស្គាល់ហើយ ចំណងស្នេហាប្តីប្រពន្ធរវាងពិធីករ លោក ជាវីបុល និងពិធីការិនីសម្តីចាក់ទឹកមិនលិច អ្នកនាង គង់ សុជាតិ រយ:ពេលជាច្រើនឆ្នាំមកហើយដែលអ្នកទាំងពីរបង្កើតគ្រួសារ និងសាងសុភមង្គលរួមគ្នា ដោយទទួលបានចំណងដៃកូនស្រីមួយដ៏គួរឲ្យស្រលាញ់ថែមទៀតផង។ រួមជាមួយនឹងការខិតខំរកបន្ថែមដើម្បីបំពេញសេចក្តីសុខទៅថ្ងៃខាងមុខ ហើយពេលថ្មីៗនេះ អ្នកទាំងពីរក៏មានផ្ទះលំហែរនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលកំពុងតែសាងសង់ជិតរួចរាល់យ៉ាងធំទូលាយថែមទៀតផង ។

ពេលថ្មីៗនេះ ពិធីករ លោក ជា វីបុល បានបង្ហាញរូបភាពផ្ទះលំហែរនិងដីចម្ការរបស់ខ្លួនដែលកំពុងតែសាងសង់ ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់លោក ដោយអមជាមួយសារដែលបង្ហាញពីគោលបំណងរបស់ខ្លួនថែមទៀតផង ។

លោក ជាវីបុល បានបង្ហាញពីការអភិវឌ្ឍន៏ស្តាព្រែកនៅក្បែរផ្ទះលំហែរដែលមាន ទំហំ៨ម៉ែត្រ ហើយលោកក៏ពង្រីកផ្លូវ ៣០ម៉ែត្រផងដែរ តែលោកមិនបានបញ្ជាក់ពីផ្ទះនិងដី របស់លោក មានទំហំប៉ុណ្ណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា នេះជាផ្ទះសម្រាប់សម្រាកលំហែរ ហើយឥឡូវនេះ ធ្វើវាបាន៧០ភាគរយហើយ ។

មតិយោបល់