ព័ត៌មានជាតិ

Arturo​​ ​V​i​da​l​ ​ទ​ម្រង់​លេ​ង​​​ល្អ​ឡើ​ងវិ​ញ​ ​ក្រោ​យ​រ​បួ​ស​​​ ​

ខ្សែបម្រើរបស់ក្លិប Juventus កីឡាករ Arturo Vidal កំពុងផ្តោត​ឡើងវិញ ជាមួយនឹងទម្រង់លេងរបស់ខ្លួន ​បានវិលត្រឡប់​មករកចំណុចល្អវិញហើយ បន្ទាប់ពិ ​រកបានពិន្ទុ ៣ ទល់នឹង ១ ដោយលុតក្លិប Cagliari កាលពីថ្ងៃព្រហស្បត្តិ័ ។​
ជាមួយនឹង​ជ័យជម្នៈនេះ បាន​ធ្វើឲ្យ Juventus នៅតែបន្តគ្រងកំពូលតារាង ដោយ​​ឈ្នះគូប្រជែង Roma ៤ ពិន្ទុ ពោលគឺ ៣៩ និង ៣៥ ។​
ក្រោយពីជ័យជម្នះនេះ កីឡាករ Arturo Vidal កំពុងសំឡឹងមើល ការប្រកួតជាមួយនឹង Napoli ដែល​ធ្វើឡើងនៅថ្ងៃចន្ទ ក៏ដូចជា​ ដៅចំណុចខ្ពស់ជូនខ្លួន និងក្លិបផងដែរ​។​
Vidal បានប្រាប់ដល់ Skysport ថា “ថ្ងៃនេះ​វា​គឺសំខាន់ណាស់ ដែលយើងឈ្នះ និង ធ្វើបានល្អ​” ។​
ការប្រកួតជាមួយនឹង Cagliari គឺជាប្រកួតដំបូងរបស់ Arturo Vidal ក្រោយរបួស​ ហើយសង្ឈឹមថាទម្រង់លេងរបស់ខ្លួន និងល្អឡើងវិញ ក៏ដូចជា​លូតទៅមុខជាបន្តបន្ទាប់ ៕​
vidalsangmu

មតិយោបល់