បរទេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ទំនងជានឹងត្រូវដាក់ឲ្យរងចាំកាន់តែយូរបន្ថែមបន្តិចទៀតដើម្បីឲ្យការហ្វឹកហាត់ត្រៀមលក្ខណៈនៃការបង្ហាញវត្តមានដំបូងរបស់គាតគឺធ្វើឡើងបានយ៉ាងល្អឥតខ្ជោះសម្រាប់ PSG។
ជាក់ស្តែងក្នុងការប្រកួតដែលនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃសុក្រនេះ The Goal បានធ្វើការអះអាងថានឹងមិនមានវត្តមានរបស់កីឡាករ Lionel Messi និងក៏ដូចជាកីឡាករប្រេស៊ីល Neymarនោះដែរសម្រាប់ជួយដល់ក្រុមរបស់លោក Mauricio Pochettino។
គួរឲ្យដឹងដែរថា Messi បានធ្វើឲ្យពិភពបាល់ទាត់កក្រើកក្រោយពេលដែលបានសម្រេចចិត្តចាកចេញពីក្លឹប Barcelona ទាំងទឺកភ្នែកមកចូលរួមជាមួយនឹងក្លឹបបារាំង PSG ដោយមិនមានតម្លៃខ្លួនជាមួយនឹងកុងត្រាដ៏ច្រើន៤២លានផោនក្នុងមួយឆ្នាំនិងមានរយៈពេល២ឆ្នាំ៕
មតិយោបល់