កំពង់ឆ្នាំងៈ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវរកឃើញកាំភ្លើងAK47 មួយដើម ដែលក្រុមចោរប្លន់យកមកលាក់ទុកសម្រាប់ធ្វើសកម្មភាព ក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងគុម្ពឫស្សី មួយកន្លែងស្ថិតក្នុងភូមិចាស់ ។
កិច្ចការស្រាវជ្រាវរកឃើញនេះ បានធ្វើឡើងនៅថ្ងៃទី១៦ សីហា ២០១៦ ស្ថិតក្នុងភូមិបន្ទាយមាសឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំណុចគុម្ពឫស្សី វាលស្រែឆ្ងាយពីភូមិអ្នកស្រុកមួយកន្លែង ដោយមានការសហការពីកម្លាំងនគរបាលខេត្ត និងស្រុកប៉ុស្តិ៍រដ្ឋបាល ប្រជាការពាររួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវរកឃើញ ខណះដែលក្រុមចោរប្លន់កក្រើកតាមបណ្តា ខេត្តយកមកលាក់ទុក ធ្វើសកម្មភាពកន្លងមក។
សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា អាវុធដែលរកឃើញនេះ ប្រភេទ AKកាត់ស្វាយ លេខ១២០៥៣០ គ្មានបង់ជារបស់ក្រុមចោរ ប្លន់ដែលធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងផ្សារព្រៃខ្មែរ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង១៦និង៤៨នាទីល្ងាចថ្ងៃទី២១ តុលា ២០១៤កន្លងមក។
លោកវរសេនីយ៍ឯក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការរុករកកាំភ្លើងថា កាំភ្លើងដែលបានរកឃើញនេះ នៅតែប្រើប្រាស់បានដដែល ខណៈយកមកបាញ់សាក ។ នគរបាលខេត្តកំពង់ឆ្នាំង នៅតែបន្តស្រាវជ្រាវរុករកក្រុមនិងបក្ខពួកចោរប្លន់ទៀត បើទោះបី ក្រុមនេះ ត្រូវបានបង្ក្រាប ហើយនោះក្ដី ដើម្បីភូមិឃុំមានសុវត្ថិភាព៕
មតិយោបល់