សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី មានករណីអគ្គិភ័យ បង្កឡើងដោយរថយន្ត ទំងន់០៣តោន បើកបរពីទិសខាងលិចមកទិសខាងកើត លើផ្លូវជាតិលេខ៦ ដល់ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួកខេត្តសៀមរាប បានក្រឡាប់ឆេះ ។
លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រោះ បានអោយដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ទើបបណ្ដាលឱ្យរថយន្ដបើកខុសផ្លូវហើយបុកគល់ឈើបណ្ដាលឱ្យផ្ទុះឆេះរថយន្ត ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកពួកប្រើប្រាស់ ទឹកអស់ចំនួន០១ឡាន ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង០៦ និង១៥នាទី ថ្ងៃខែឆ្នាំដដែល តែមិនមានប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋទេ ៕







មតិយោបល់