សម្រាប់រាត្រីនេះម៉ោង ១១ និង ០០ នាទី មាន់គក បារាំង និងជួប ឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្ពោះដំណើរទៅលើកពានសម្រាប់ឆ្នាំ ២០១៤ នេះ។
រាត្រីនេះពិតជាកក្រើក ជាក់ជាមិនខានឡើយ ដោយប្រិយមិត្ត ស្នេហាវិស័យកីឡាកំពុងសំលៀងភ្នែក រងចាំមើលការផ្សាយបន្តផ្ទាល់ ដោយអ៊ុត ពីលទ្ធផល ថា មាន់គកបារាំង ឬ ឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ គួរឆ្ពោះដំណើរទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ។
គូនេះបើតាមដឹង កាលពី ២ ឆ្នាំ ធ្លាប់បានជួបគ្នា ក្រៅក្របខណ្ឌ World Cup ដោយកាលនោះ បារាំង បានលុត អាល្លឺម៉ង ២ – ១ ។ ក៏ប៉ុន្តែអ្វីទាំងអស់នោះ វាគ្រាន់តែរឿងចាស់តែប៉ុណ្ណោះ តែអ្វីដែលត្រូវគិតយប់នេះ គឺជារឿងថ្មី ថា បារាំងអាចមានវាសនា លុត អាល្លឺម៉ង់ ឬក៏យ៉ាងណា ? ភាគច្រើន នៃអ្នកស្នេហាវិស័យកីឡា បានយល់ឃើញថា រាត្រីនេះ អាល្លឺម៉ង បន្តឡើងទៅកាន់ វគ្គ ៤ ក្រុមចុងក្រោយ ដោយសំអាងទៅលើទម្រង់លេង និងកីឡាករវ័យក្មេងជាច្រើន ដែលមានបទពិសោធន៍ពេញខ្លួន ។
សម្រាប់ទម្រង់លេងរបស់អាល្លឺម៉ងនៅរាត្រីនេះ អាចនឹងលេង 4-3-3 ដោយដាក់កីឡាករ Neuer; Hummels, Boateng, Mertesacker, Howedes; Schweinsteiger, Lahm, Kroos; Özil, Müller, Götze ។
ចំណែកបារាំងវិញ អាចនឹងលេង ទម្រង់ 4-2-1-3 ដោយដាក់កីឡាករ Lloris; Debuchy, Varane, Sakho, Evra; Matuidi, Cabaye; Pogba; Valbuena, Benzema, Griezman ។
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់