ព័ត៌មានជាតិ

គូស្នេហ៍ថ្ងៃសែនក្បាលទឹក! រថយន្តព្រូស0២គ្រឿងបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តព្រូស០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមផ្លូវបេតុងក្នុងបុរី ឈូក វ៉ា២ ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេបានឃើញរថយន្តព្រូស ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5660 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ផ្លូវកែងមានរថយន្តព្រូសដូចគ្នា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7375 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែង និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ៕

មតិយោបល់