ព័ត៌មានជាតិ

ត្រៀមធ្វើការ ប្រកួតផ្នែកបដិសណ្ឋារកិច្ច ជាតិកម្ពុជាឆ្នាំ២០១៦

ភ្នំពេញ: ផ្អែកលើកំណើន ទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ពី មួយឆ្នាំទៅមួយឆ្នាំ ក្រសួងទេសចរណ៍ បានដាក់ចេញនូវ យុទ្ធសាស្រ្តលើកកម្ពស់គុណភាព និងស្តង់ដា វិស័យ ទេសចរណ៍ នៅកម្ពុជា ទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ សហព័ន្ធ ទេសចរណ៍កម្ពុជា និងក្រុម AMB គ្រោងនឹងរៀបចំ ការប្រកួតប្រជែង ផ្នែកបដិសណ្ឋារកិច្ច ថ្នាក់ជាតិប្រចាំឆ្នាំ នៅចុងខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅអាគារ ពិព័រពាណិជ្ជកម្មកោះពេជ្រ។

លោក សុង តេង ប្រធានសហព័ន្ធ ទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹង នៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានតូប៉ាស់ថា ការប្រកួតប្រជែងនេះ ជាផ្នែកមួយ នៃការតាំងពិព័រណ៍ ពាណិជ្ជកម្មអន្តរជាតិ (CAMHOTEL CAMFOOD’16) សម្រាប់ឧស្សាហកម្ម ទេសចរណ៍ លើផ្នែកបដិសណ្ឋារកិច្ច ពិសេស គឺគុណភាពម្ហូបអាហារ នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហរដ្ឋាន នៅទូទាំងប្រទេសកម្ពុជា។

លោក សុង តេង បានបន្តថា “វាក៏ជាពេលវេលាមួយ ដ៏កក់ក្តៅដែលសមាគមន៍ ទេសចរណ៍ ចំនួន៥ ក្រោមការ សម្របសម្រួល របស់សហព័ន្ធ ទេសចរណ៍ កម្ពុជា សហការគ្នារៀបចំ ធ្វើឡើង ប្រចាំឆ្នាំ ហើយនេះ ជាលើកទី៥ ដែលក្រុមយើង បានធ្វើ ដើម្បីប្រយោជន៍ អភិវឌ្ឍន៍វិស័យនេះ ស្របតាម យុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍”។

លោកបញ្ជាក់ថា ការប្រកួតប្រជែងលើកនេះ នឹងលើកយកការតុបតែងលំអរ សម្រាប់ទាក់ទាញ ទាំងក្នុងនិង ក្រៅសណ្ឋាគារ ឬលើតុ ការឆុងការហ្វេ ក្រឡុកស្រា ការធ្វើម្ហូប និងបង្អែម មានទាំងម្ហូបបរទេស និងម្ហូបខ្មែរ ទៅលើជំនាញ ចំណេះដឹង រស់ជាតិ ការតុបតែង និងការធ្វើបទបង្ហាញ ។ បេក្ខជនមានបំណងចង់ បង្ហាញស្នាដៃ ទេពកោសល្យ ឬជំនាញរបស់ខ្លួន អាចចូលរួមដោយសេរី ក្នុងក្របខ័ណ្ឌជាតិ ឬអាចទំនាក់ទំនង ផ្ទាល់ទៅ សហព័ន្ធ ទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សម្រាប់លក្ខខ័ណ្ឌ នៃការប្រកួតប្រជែងនេះ បេក្ខជនមកពី ភោជនីដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ឬ មហាជនអាចចូលរួមបាន ដោយផ្អែក លើជំនាញ ចំណេះដឹងពិតប្រាកដ របស់ខ្លួន ចំពោះមុខ ម្ហូបត្រូវកំណត់ ឲ្យបានច្បាស់ ដោយភ្ជាប់មកជាមួយ នូវគ្រឿងផ្សំ ចំណែកសាច់ បន្លែគឺមាន ការជួយគាំទ្រ ពីខាងសណ្ឋាគារ និងសហព័ន្ធ ទេសចរឍណ៍កម្ពុជា៕

Capture

Capture2

មតិយោបល់