ព័ត៌មានកីឡា

Costa ៖នៅ Premier League ទាំងអាជ្ញាកណ្ដាលនិងកីឡាករ សុទ្ធតែស្អប់ខ្ញុំ

Diego Costa ជឿជាក់ថាខ្លួនជាគោលដៅដែលអាជ្ញាកណ្ដាល និងកីឡាករផ្សេងទៀតស្អប់ជាងគេក្នុងលីគកំពូលអង់គ្លេស បើទោះបីជាខ្លួនមិនធ្វើខុស ក៏គេគិតថាខុសដែរ។

Costa ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យក្រុម Chelsea លើ West Ham កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ខណៈដែលក្រោយប្រកួតនោះ មានមតិជាច្រើនយល់ថាខ្សែប្រយុទ្ធរូបនេះសមតែទទួលបានកាតក្រហមពេលរូបគេយកជើងទៅឈួសអ្នកចាំទីរបស់ West Ham ។

3745EE5F00000578-3744358-image-a-6_1471392035505

ដោយមើលឃើញមានអ្នកស្អប់ច្រើនដូច្នេះ អតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះបាននិយាយថា៖ “ខ្ញុំជាអ្នកធ្វើឱ្យអ្នកគាំទ្រ Chelsea សប្បាយចិត្ត ប៉ុន្តែខ្ញុំក៏ជាមនុស្សដែលអ្នកគាំទ្រច្រើនទៀតស្អប់ខ្លាំងផងដែរ។ មិនថាអ្នកគាំទ្រទេ សូម្បីតែកីឡាករផ្សេងទៀត និងអាជ្ញាកណ្ដាលក៏មិនសូវចិត្តខ្ញុំដែរ។ វាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ បើទោះមិនខុសក៏គេថាខុស ត្រូវក៏គេថាខុស”។

កីឡាករវ័យ២៧ឆ្នាំខាងលើ ផ្លាស់មកលេងឱ្យ Chelsea នេះ មានរឿងជាច្រើនបានកើតឡើងចំពោះគេ ដោយធ្លាប់សហព័ន្ធបាល់ទាត់អង់គ្លេសពិន័យជាសាច់ប្រាក់ និងមិនឱ្យប្រកួតផងដែរ បន្ទាប់ពីរកឃើញថារូបគេបង្កកំហុសដល់កីឡាករផ្សេងទៀត ដោយមានចេតនា៕

37465C6C00000578-3744358-image-a-4_1471391983294

 

មតិយោបល់