យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនជាង ២ទ្រីលានដុល្លារអាមេរិក ទៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ក្នុងរយៈពេល២០ឆ្នាំ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ យោងតាមកាសែត The Washington Post តួលេខជាក់ស្ដែងមានប្រមាណ ២ ២៦១ ០០០ ០០០ ០០០ ដុល្លារអាមេរិក។
ជាមធ្យមប្រចាំថ្ងៃ អាមេរិកត្រូវចំណាយប្រមាណ ៣០០លានដុល្លារអាមេរិក ឬស្មើនឹង ៥ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រជាជនអាហ្វហ្គានីស្ថានម្នាក់ៗ ក្នុងចំណោមប្រជាជនសរុបទាំង៤០លាននាក់ អស់រយៈពេលពីរទសវត្សរ៍មកហើយ។
ការចំណាយចម្បង រួមមាន ៨០០ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយក្នុងសង្គ្រាមផ្ទាល់ និង ៨៥ពាន់លានដុល្លារអាមេរិក ដើម្បីបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ ក្នុងការចំណាយសរុប ពលរដ្ឋអាមេរិកក៏ត្រូវផ្តល់ប្រាក់ ៧៥០លានដុល្លារអាមេរិក ដល់ទាហានអាហ្វហ្គានីស្ថានក្នុងមួយឆ្នាំៗ។ ផ្អែកតាមសកលវិទ្យាល័យ Brown ការចំណាយនៃសង្គ្រាមសរុប មានប៉ាន់ប្រមាណចំនួន ២,២៦ទ្រីលានដុល្លារអាមេរិក។
ការចំណាយមានកាន់តែច្រើន បើនិយាយពីជីវិតមនុស្សដែលបាត់បង់។ ទាហានអាមេរិកស្លាប់មានចំនួន ២៥០០នាក់នៅអាហ្វហ្គានីស្ថាន ហើយពលរដ្ឋអាមេរិកស៊ីវិលជិត ៤ពាន់នាក់ផ្សេងទៀតត្រូវបានសម្លាប់។ ទាហានអាហ្វហ្គានីស្ថានប្រមាណ៦៩០០០នាក់ ជនស៊ីវិល៤៧០០០នាក់ បានស្លាប់ រួមជាមួយក្រុមប្រឆាំង ៥១០០០នាក់ បានស្លាប់ផងដែរ។ រហូតមកដល់ពេលនេះការ ចំណាយដើម្បីថែទាំជនរងគ្រោះចំនួន ២ម៉ឺននាក់ នៅសហរដ្ឋអាមេរិក ត្រូវចំណាយ ៣០០ពាន់លានដុល្លារអាមេរិក ហើយការចំណាយផ្សេងទៀត ត្រូវរំពឹងចំណាយនៅថ្ងៃខាងមុខ។
មតិយោបល់