ព័ត៌មានជាតិ

ម្ខាងឆ្លងផ្លូវម្ខាងផ្លូវត្រង់បុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសនិងខូចខាតម៉ូតូទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះមូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៤ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CS-0540 បើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុចំណុចផ្លូវឆ្លង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J-4896 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែវាក់អើបុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូខូចខាតទាំងសងខាង ចំណែកមនុស្សរងរបួសទាំងសងខាងដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការទៅផ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលចុះធ្វើការវាស់វែងនិងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់