ព័ត៌មានជាតិ

កម្លាំងជំនាញសហការគ្នា បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ករណីជួញដូរចែកចាយ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

មណ្ឌលគីរី: យោងតាមផេកអគ្គស្នងការនគនរជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងកាទប់ស្កាត់ និងបង្រ្កាបករណីប្រើប្រាស់នូវសាធាតុញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី និងដោយមានការសហការពីប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងសមត្ថកិច្ចនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នាវេលាម៉ោង ៨និង១០នាទី កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៤សង្កាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពី ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការសហការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ស្ពានមានជ័យ និងអនុប្រធានភូមិចម្ការតែ កម្លាំងសមត្ថកិច្ច បានចុះធ្វើការបង្រ្កាបករណីជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ស្ថិតនៅត្រង់ចំណុចទឹកសុទ្ធចាស់ប៊ូសុភាព នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

កម្លាំងសមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ស្រី០១នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ភួង ប៊ុណ្ណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
២.ឈ្មោះ កែវ មិនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោម្យ
៣.ឈ្មោះ ម៉ី វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ
៤.ឈ្មោះ ម៉ាក នាង ហៅយ៉ា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបណ្ដោះអាសន្នភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

វត្ថុតាងរួមមានដូចខាងក្រោម៖
១.សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់តូច។
២.ម៉ូតូ ០១គ្រឿង ម៉ាក Honda dream ពណ៌ខ្មៅ
៣.ប្រាក់រៀល ៥០,០០០៛ (ប្រាំម៉ឺនរៀល)
៤.ឧបករណ៍និងសម្ភារ:មួយចំនួន។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបន្តអនុវត្តនីតិវិធី រហូតឈានដល់ធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ បន្ថែមទៀតនៅត្រង់ចំណុចបន្ទប់ជួលឈ្មោះ ហុង ស្ថិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដូចមានឈ្មោះខាងក្រោម៖
១.ឈ្មោះ លឹម សុខា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅបណ្ដោះអាសន្នភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោម្យ។
២.ឈ្មោះ ឈឺ រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឆ្លាក់ រស់នៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោម្យ។
៣.ឈ្មោះ ហុង ឌី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោម្យ។

វត្ថុតាងរួមមានដូចខាងក្រោម៖
១.សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់(០២កញ្ចប់តូច និង០២កញ្ចប់ធំល្មម)។
២.ម៉ូតូ០១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ
៣.ឧបករណ៍ជក់មួយចំនួន ។
៤.ឧបករណ៍ និងសម្ភារ:មួយចំនួន។

បន្ទាប់មកទៀតកម្លាំងសមត្ថកិច្ចបានបន្តនីតិវិធី រហូតដល់ចំណុចផ្ទះជួលមួយបន្ថែមទៀតដែលមានឈ្មោះ ស៊ូ បញ្ញា ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ស្រី២នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ង៉ូវ គឹមសុង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
២.ឈ្មោះ ស៊ូ បញ្ញា ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
៣.ឈ្មោះ ង៉ូវ គីមលាង ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

វត្ថុតាងរួមមានដូចខាងក្រោម៖
១.ម៉ូតូ០១គ្រឿង ម៉ាកScoopy ពណ៌ស
២.ប្រាក់រៀល ១០០,០០០៛ (មួយសែនរៀល)
៣.ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនក្រុងសែនមនោរម្យ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់