ព័ត៌មានជាតិ

រថយន្តឆេរ៉ូលែត និងបែនដឹកដី បុកគ្នាពេញទំហឹង ខណៈកំពុងបើកឆ្លងកាត់ស្ដុបបំបែកជាបួន

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវឧកញ៉ាម៉ុងរឹទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តម៉ាក ឆេរ៉ូលែត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7887 បើកបរដោយបុរសម្នាក់ស្រវឹងស្រា។
រថយន្តបែនដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-3464 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តឆេរ៉ូលែត ធ្វើដំណើរពីកើតទៅលិច និងរថយន្តបែនដឹកដីធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ រថយន្តទាំង ២គ្រឿង បានបើកឆ្លងកាត់ស្ដុបខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យបុកគ្នាពេញទំហឹងរងការខូចខាតតែម្ដង។

ក្រោយពេលកើតហេតុដោយភាគីទាំងពីរ ប្រកែកយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់