ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តនៅបន្ទប់វះកាត់តូច ឆេះខូចសម្ភារៈនៅមន្ទីរពហុព្យាបាល សុខ លាភ មេត្រី

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០ នាទីព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចមន្ទីរពហុព្យាបាល សុខ លាភ មេត្រី ផ្ទះលេខ៤៧D ផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ សុខ វិសាលគន្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរម្ចាស់គ្លីនិក ។ ប្រភេទសំណង់: ថ្មបេតុង ទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ។
ខូចខាតសម្ភារៈ៖ ឆេះបន្ទប់ ទំហំ៣ម៉ែត្រ×៣ម៉ែត្រ ខូចខាតម៉ាស៊ីនត្រជាក់ តុទូដាក់សម្ភារៈប្រើប្រាស់មួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនីនៅបន្ទប់វះកាត់តូច ។ ករណីនេះមិនមានមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។

កម្លាំងសមត្ថកិច្ចចេញរថយន្តការិយាល័យអគ្គិភ័យចំនួន០៥ គ្រឿង ប្រើប្រាស់ទឹក ចំនួន០៥ ឡាន ស្មើនឹង២០ម៉ែត្រគូប ,រថយន្តជំនួយក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំបាន ប្រើប្រាស់ទឹក ។ ពន្លត់ចប់នៅវេលាម៉ោង១០និង៥០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់