បាត់ដំបងៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំង យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹក នាំបង្រ្កាបករណីលួចកាត់ខ្សែភ្លើងពេលយប់ចំនួន០១ករណី ក្នុងនោះឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ ស៊ិន សុផល ភេទប្រុស អា យុ៣២ឆ្នាំ មានទីនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតបានខ្សែ ភ្លើងប្រវែង៥០ម៉ែត្រ (ហាសិប) ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១នាទី១០ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ មានករណីអំពើលួច (កាត់ខ្សែភ្លើង) មួយកើតឡើងនៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនសង័្សយខាងលើ បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងរបស់ឈ្មោះ ប៉ិន តារារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងពេលកំពុងធ្វើសកម្មភាពបានបន្តិច ក៏ត្រូវសមត្ថកិច្ចនគរបាល បង្រ្កាបឃាត់ខ្លួនបានតែម្តង ។
សម្ភារៈដកហូតមាន៖-ដង្កាប់ដង ពណ៌ខៀវ ចំនួន០១, -កង់ ពណ៌ផ្កាឈូក ចំនួន០១គ្រឿង, -ខ្សែភ្លើងប្រវែង៥០ ម៉ែត្រ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាលក្រុងកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនវត្តតាមនីតិវិធីច្បាប់ រីឯខ្សែភ្លើងបានប្រគល់ជូនជនរងគ្រោះវិញ ៕
មតិយោបល់