ព្រៃវែងៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង១៩ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចបន្ទាយបេអឹមខេត្តថ្មី នៅលើផ្លូវជាតិលេខ១១ នៅភូមិបារាយណ៍កើត សង្កាត់ បារាយណ៍ ក្រុងព្រៃវែង រវាងរថយន្ត និងរថយន្តបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសពេញផ្ទៃមុខនឹងបាក់ដៃខាងស្តាំរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក់ ហ៊ីយ៉ាន់ដាយ បែនដឹកដី បើកបរពីត្បូងទៅជើង ពណ៌ស ស្លាកលេខ ព្រៃវែង 3A 1404 បើកបរដោយឈ្មោះ ជា ហ័រ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាបោង ឃុំ បាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង រងរបួសពេញផ្ទៃមុខនឹងបាក់ដៃខាងស្តាំ ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3B 1046 បើកបរពីជើងទៅត្បូង ពេលប៉ះគ្នាហើយតៃកុងបានគេចខ្លួនបាត់ ដោយមិនស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ។
ក្រោយពេលកើតហេតុ វត្ថុតាងរថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាកោ ដើម្បីកសាងសំណុំរឿងចាត់ការបន្តនីតិវិធីច្បាប់នៅពេលក្រាយ ៕
មតិយោបល់