ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារម្តងហើយ ចេញមកវិញលួចគេជាប់ទៀត

កណ្ដាលៈ យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង១៥នាទី មានករណីប៉ុនប៉ងលួច ចំណុចកើតហេតុភូមិដេីមឬស ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សុឹម សុីម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដេីមឬស ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល១០ខែពីបទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ទូរស័ព្ទដៃម៉ាកNokia អិនចុចពិលពណ៌ក្រហមចំនួន០១គ្រឿង។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងមុនពេលកេីតហេតុជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួនហេីយបានដេីរចូលទៅក្នុងមណ្ឌលសុខភាព ឃុំដេីមឬសបម្រុងចូលលួចសំភារៈតែត្រូវគ្រូពេទ្យដែលសំរាកប្រចាំការតេប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដេីមឬស ពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់លុះដល់ម៉ោងកេីតហេតុខាងលេីជនសង្ស័យបានដេីរចូលទៅក្នុងបរិវេណវត្តពោធិអណ្ដែតដេីម្បីចូលទៅកន្លែងសាងសង់ចេតិយបម្រុងចូលលួចសំភារៈតែត្រូវម្ចាស់ដឹងខ្លួនហេីយស្រែកថាចោរៗភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនហេីយបានជ្រុលទូរស័ព្ទដៃម៉ាក់Nokiaអិនចុចពិលពណ៌ក្រហមនិងកន្លែងកេីតហេតុ។ លុះព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដេីមឬស បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដេីម្បីសាក់សួរ។តាមចម្លេីយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថាកន្លងមកខ្លួនធ្លាប់បានចូលលួចទូរស័ព្ទដៃម៉ាក់និងសំភារៈក្នុងមណ្ឌលសុខភាពនិងរបស់នៅក្នុងភូមិជាញឹកញាប់។
ចំពោះជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធី៕

 

មតិយោបល់