ព័ត៌មានជាតិ

កសិករ​ម្នាក់​ធ្វើអត្តឃាត​ដោយ​សារ​ប៉ូលិស​រឹបអូស​ស្បៀង​របស់គាត់​

​តាម​ប្រភព​ព័ត៌មាន​បរទេស​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៩ ខែ​ធ្នូ​ឆ្នាំ ២០១៣ បានឲ្យដឹងថា កសិករ​ម្នាក់​ដែល​មាន​កូន​ប្រាំ​នាក់​ក្នុង​បន្ទ​ក់បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង បន្ទាប់ពី​ប៉ូលិស​ក្នុង​តំបន់​ធ្វើការ​រឹបអូស​ស្បៀងអាហារ​របស់គាត់​ទាំងអស់ សម្រាប់​បទល្មើស​រំលោភ​បំពាន​លើ​ច្បាប់​។ នៅក្នុង​របាយការណ៍​បញ្ជាក់​ថា​កសិករ​រូបនោះ​មាន​ឈ្មោះ Who Guangdong មាន​វ័យ ៤៥ ឆ្នាំ​រស់នៅ​ខេត្ត Hebei ប្រទេស​ចិន​ដែល​ត្រូវបាន​ប៉ូលិស​រឹបអូស​ពោត​ដែល​ជា​ស្បៀងអាហារ​ដ៏​សំខាន់​របស់​គាត់​ចំនួន ៣ តោន​កន្លះ​។ នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​មួយ​នេះ​ដែល​ត្រូវ​ប្រមូល​ផល​រហូតដល់​ឆ្នាំ​ក្រោយ​។ កាលពី​សប្តាហ៍​មុន​មន្ត្រី​មូលដ្ឋាន​បាន​រឹបអូស​ពោត​របស់​គ្រួសារ​គាត់​ទាំងអស់​ចំនួន​ប្រាំ​ទីតាំង​ដោយសារតែ​គេ​គិត​ថា​គាត់​ធ្វើ​ល្មើសច្បាប់​។ នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ គាត់​បាន​ទៅ ជួប​លេខាធិការ​ក៏​មាន​ភាពចម្រូងចម្រាស់​កើតមានឡើង​។ ដោយសារ​តែ​ហេតុការណ៍​នេះ​កើតឡើង​បន្ទាន់​គាត់​បាន​ផឹក​ថ្នាំ​សំលាប់​សត្វល្អិត​មួយ​ដប់ ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​៕​
farmer

មតិយោបល់