ឃើញលេងសើចច្រើនមែន! តែស្រីស្រស់ សុភ័ក្រ កុសុម៉ា រៀបចំកន្លែងដាក់សម្លៀកបំពាក់គ្មានទាស់ភ្នែក!

(ភ្នំពេញ)៖ តារាចម្រៀង និងជាពិធីការិនីសម្បុរស្រអែម ពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ននេះកំពុងតែមានប្រជាប្រិយភាពជាខ្លាំង។ ជាក់ស្តែង រាល់កម្មវិធីសិល្បៈរបស់នាង ដែលបង្ហោះក្នុងបណ្តាញសង្គម គឺសុទ្ធសឹងតែមានអ្នកចាប់អារម្មណ៍ច្រើន ត្បិតថាតារារូបនេះពូកែធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាន រាល់ពេលនាងសម្តែងម្តង។

យ៉ាងណាមិញ ដូចទស្សនិកជនបានជ្រាបហើយថា ទន្ទឹមនឹងការងារសិល្បៈជោគជ័យខ្លាំង តារារូបនេះក៏រកចំណូលបានច្រើនមិនធម្មតាដែល ជាហេតុធ្វើឲ្យនាងទើបតែទិញផ្ទះថ្មីមួួយកន្លែងកាលពីពេលកន្លងទៅថ្មីៗនេះ។ អ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ជាងនោះ ពេលទៅដល់ផ្ទះធំ ទ្រនំខ្ពស់ សុភ័ក្រ កុសុម៉ា បានតុបតែងបន្ទាប់ដាក់សម្លៀកបំពាក់របស់ខ្លួនឡើងស្អាត មើលគ្មានទាស់ភ្នែកសោះឡើយ។

នៅក្នុងវីដេអូដែលទើបបង្ហោះ គឺ សុភ័ក្រ កុសុម៉ា បាននិយាយ រៀបរាប់ប្រាប់មហាជនពីបន្ទប់ដាក់សម្លៀកបំពាក់របស់នាង គឺមានការរៀបចំតែងលម្អបានយ៉ាងស្រស់ស្អាត មានភាពធំទូលាយ មានទូជាច្រើនសម្រាប់ដាក់របស់របរ ទៅតាមប្រភេទឈុតនីមួយៗ យ៉ាងមានរបៀបរៀបរយ មិនថាជា ស្បែកជើង កាបូប ខោ អាវ និងគ្រឿងអលង្កាជាដើម។

អ្វីដែលសំខាន់នោះគឺ របស់របរប្រើប្រាស់ដែលជាឈុតសម្លៀកបំពាក់របស់នាង គឺសុទ្ធតែម៉ូដដ៏ពេញនិយម ស្អាតៗ សម្រាប់ទុកប្រើប្រាស់ នៅពេល ទៅកម្សាន្ត ចូលរួមកម្មវិធី ឬធ្វើការងារសិល្បៈផ្សេងៗ ផងដែរ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *