តាកែវៈ យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យបរិមាណ និងតម្លៃលក់រាយប្រេងឥន្ទន: តាមបណ្តាដេប៉ូ ក្នុងស្រុកបាទី បានចំនួន ៦ដេប៉ូ
ជាលទ្ធផល បានរកឃើញ ដេប៉ូចំនួន ៣ទីតាំង មិនមានអនុលោមភាព និងបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូទាំងនោះ ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៕
មតិយោបល់