ភ្នំពេញៈ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំនុចបន្ទប់ជួលលេខ១៣ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានករណីប្រទះឃើញសាកសពច្រកក្នុងការ៉ុងពណ៌ស(សង្ស័យឃាតកម្ម)។
ជនរងគ្រោះឈ្មោះ គឿន តារ៉ា ភេទប្រុស អាយុ ១២ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ដំណើររឿង៖ តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ សំណេង ស្នាក់នៅបន្ទប់ជួលលេខ៥ ភូមិខាងលើបានអោយដឹងថា គាត់មានមុខរបរកម្មកររោងចក្រ មុនពេលកើតហេតុ រូបគាត់នៅធ្វើការធម្មតា ដោយថែមម៉ោងចេញម៉ោង ៨យប់ ពេលកំពុងធ្វើការមានអ្នកជិតខាងទូរស័ព្ទទៅប្រាប់គាត់ថា កូនណេងឯងបាត់អត់ឃើញនៅបន្ទប់ទេ
ពេលនោះគាត់បានទូរស័ព្ទទៅកូនរបស់គាត់(0886168718) តែខលមិនចូល ហើយគាត់ក៏បានចេញពីរោងចក្រមកបន្ទប់ ដើម្បីរកកូនគាត់ ពេលមកដលបន្ទប់រកកូនមិនឃើញ ក៏ឡើងទៅខាងឃើញមនុស្សអ៊ូអរនៅមុខបន្ទប់លេខ១៣ ទើបគេប្រាប់ថា មានសាកសពមួយច្រកក្នុងការ៉ុងក្នុងបន្ទប់ជាកូនរបស់គាត់។
សម្ភារៈបាត់បង់៖
១.ទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPO A11 ពណ៌ខ្មៅលេខ 088 616 87 18
២.ខ្សែ.ក(ផ្លាកទីន)មួយខ្សែទម្ងន់ ២ជី
៣.កូនជ្រូកសន្សំលុយចំនួន១ មានលុយជាង 300$(បីរយដុល្លា)
ក្រោយកើតហេតុបច្ចុប្បន្នសពជនរងគ្រោះកំពុងធ្វើកោសល្យវិច័យ៕
មតិយោបល់