ព័ត៌មានជាតិ

រុ​ស្សី​​បា​ន​​លុ​​ប​ចោ​​ល​​នូ​វ​​បំ​​ណុ​ល​​ជា​ង​​៣០០០០​​កោ​​ដ្ឋ​​ពី​​គុ​យ​បា​​

បំណុល​របស់​គុយបា​ចំពោះ​រុស្សី​គឺមាន​ចំនួន​ច្រើនជាង​៣០០០០​កោដ្ឋ​ទៅទៀត នេះ​ត្រឹមតែ ជាការ​កត់​ត្រាទុក​ខ្លះៗ​ប៉ុណ្ណោះ សម្រាប់​រយៈពេល​១០​ឆ្នាំ​។ នេះបើ​យោងតាមការបង្ហាញ​ប្រាប់ឲ្យដឹងពីលោក Denis Manturov រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​ពាណិជ្ជម្មម​នៃ​រុស្សី​។ លោក​មិនបាន​បញ្ជាក់​ឲ្យច្បាស់​ពីចំនួនតួលេខ​នៃ​បំណុល​ដែល​នឹងត្រូវ​លុបចោល​នោះទេ ព្រមទាំង​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ ដែលកំណត់​ពី​ចំនួន​ដ៏​ត្រឹមត្រូវ​ជាក់លាក់​មួយ បន្ទាប់ពី​ការធ្វើ​សន្ទរកថា​ក្រោយ​ការអនុញ្ញាត ពី​និតិវិធី​ដែល​ជាប់ទាក់ទង​របស់​រដ្ឋ​។ វា​ត្រូវបាន​រំពឹងទុក​ថា​ភាគី​ទាំងពីរ​នឹង​បញ្ចប់​គ្រប់​បែបបទទាំងអស់​មុន​ខែកញ្ញា​ឆ្នាំនេះ ជា​កិច្ចព្រមព្រៀង​ចុងក្រោយ​គួរតែ​ត្រូវបាន​ចុះហត្ថលេខា មុន​បំណាច់​ឆ្នាំនេះ​។ ការចាប់ផ្តើម​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​ការកំណត់​ប្រាក់​បំណុល​ធ្វើ ឡើង​ក្នុងកំឡុងពេល​ការធ្វើ​ទស្ស​នៈកិច្ច​ទៅកាន់ រដ្ឋធានី Havana របស់លោក​នាយករដ្ឋមន្ត្រី​រុស្សី Dmitry Medvedev ព្រមទាំង​បានធ្វើការ​សំណេះសំណាល​ជាមួយ​លោក Raul Castro មេដឹកនាំ​គុយបា​ផងដែរ​។ លើសពីនេះទៅទៀត​នោះ ភាគី​ទាំងសងខាង​បាន ចុះហត្ថលេខា​លើ​អនុ​ស្ស​រណៈនៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ រួមបញ្ចូល​ទាំង វិស័យ​អប់រំ ​និង​ការយល់ដឹង​អំពី ថាមពល​នុយ​ក្លែ​អ៊ែ​ ព្រមទាំង​បច្ចេកវិទ្យា​ថ្មីៗ។ អ្នកតំណាង​ឲ្យ​ប្រទេសទាំងពីរ​បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ក្នុង​ការទិញ​យន្តហោះ​ពី​រុស្សី សរុប ៦៥០​លាន​ដុល្លា​។ ដូច្នេះ គុយបា​អាច​ទទួល បាន​នូវ​យន្តហោះ​ពី​រុស្សីគឺម៉ូដែល AN-158 ចំនួន​៣គ្រឿង ម៉ូដែល IL-96-400 ចំនួន​៣គ្រឿង និង Tu-204SN ចំនួន​២​គ្រឿង។ ចំពោះ AN-158 គឺ​រំពឹង​នឹង​ទៅដល់​គុយបា​ក្នុង​ឆ្នាំ​២០១៣​។ ក្នុងអំឡុងពេល​កន្លង​ទៅ ទីក្រុងមូ​ស្កូ បាន​យល់ព្រម លុបចោល​នូវ​បំណុល​ពី​អាហ្គានីស្ថាន ចំនួន ១២០០០​កោដ្ឋ និង កនុង​ឆ្នាំ​២០១២ ចំនួន ១១ ០០០ កោដ្ឋ ពី​សាធារណរដ្ឋ​កូរ៉េ​៕

Denis-Manturov,-Russias-Deputy-Minister-of-Industry-and-Trade

មតិយោបល់