ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាកសាងអគារសាលប្រជុំធំសាលាខេត្ត

ខេត្តស្វាយរៀងៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងបរិវេណសាលាខេត្តស្វាយរៀង បានប្រារព្ធពិធីក្រុងពាលី និង​បញ្ចុះ​បឋមសិលា កសាងអគារសាលប្រជុំធំសាលាខេត្ត ដែលមានទំហំ ១,១០៤ម៉ែត្រការេ បណ្ដោយ ៤០ម៉ែត្រ ទទឹង២៧ម៉ែត្រ កម្ពស់១៩,៦៥ម៉ែត្រ ក្រោមអធិបតី​ភាព​លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការអង្គភាព និងមន្រ្តីរាជការសាលាខេត្តទាំងអស់។

អគារសាលប្រជុំធំសាលាខេត្ត ស្វាយរៀងនេះ កសាងឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការរៀបចំកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានារបស់រដ្ឋបាលខេត្តស្វាយរៀង ។

យោងតាមប្រភពព័ត៌មាន ពីមន្ត្រីសាលាខេត្តស្វាយរៀងបានបញ្ជាក់ថា ការសាងសង់អាគារនេះឡើងដើម្បីបំពេញតម្រូវការមន្ត្រីរាជការដែលមកប្រជុំនៅសាលាខេត្ត ព្រោះ​សាល​ប្រជុំរបស់សាលាខេត្តសព្វថ្ងៃ វាមានលក្ខណៈតូចចង្អៀត មិនអាចឲ្យមនុស្សចូលរួមប្រជុំបានច្រើននោះទេ ហើយតែងតែទៅជួលកន្លែងគេដូចជាសាល​ប្រជុំ​សណ្ឋា​គារ​វ៉ៃគោ សាលប្រជុំសាកលវិទ្យាល័យស្វាយរៀងនិងសាលប្រជុំឆ្នេរទន្លេជាដើម ដូច្នេះហើយទើបលោក ម៉ែន វិបុល អភិបាលខេត្តឡើងថ្មីបានដាក់សំណើរសុំថវិកា​ជាតិ​ដើម្បី​សាង​សង់សាលប្រជុំនេះឡើងដែលអាចទទួលមន្ត្រីរាជការបានរហូតជាង ៥០០នាក់ ឯណោះ ៕

ក្រុងពាលី ក្រុងពាលី ក្រុងពាលី ក្រុងពាលី ក្រុងពាលី ក្រុងពាលី ក្រុងពាលី

មតិយោបល់