ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត FORDR APTOR ងោកមួយភាំងរេចង្កូតបុកឡានកូរ៉េ បណ្តាលឲ្យបែកក្បាលរបួសធ្ងន់

ភ្នំពេញ: ងោកមួយភាំងបើករថយន្តស៊េរីទំនើប FORDRAPTOR ជ្រុលបុកចំពីក្រោយរថយន្តឈប់ចតស្ងៀម នៅលើពេញទំហឹង កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក FORDRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា S.B.-9899 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុ ដោយអ្នកបើកបរងោកមួយភាំងក៏ធ្វើឲ្យរថយន្តរេចង្កូត ទៅខាងស្ដាំរួចក៏ជ្រុលទៅបុកចំពីក្រោយរថយន្តកូរ៉េមួយគ្រឿងទៀត ម៉ាកហីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខហ.0192ភព.៣ កំពុងតែឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង ។ ចំណែកឯរថយន្ត FORDRAPTOR បានរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ និងបណ្តាលឲ្យអ្នកបើកបររងរបួសបែកក្បាល ត្រូវបានរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់