ព័ត៌មានជាតិ

កូរ៉េខាងជើង​អះអាងថាការបាញ់​បង្ហោះ​ផ្កាយរណប​គឺ​ក្នុង​សន្ដិភាព និង​វិទ្យាសាស្ត្រ​​​

កាលពី​ថ្ងៃ​ទី ១២​ខែ​១២ ឆ្នាំ ២០១២ ម្សិលមិញ​នេះ កូរ៉េ​ខាងជើង​បាន​លួច​បាញ់​គ្រាប់​រ៉ូកែត ហើយ​លទ្ធផល​គឺ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​មាន​ប្រទេស​ជាច្រើន​បានធ្វើការ​ថ្កោលទោស​ទៅលើ​ប្រទេស​មួយ​នេះ​។​
​ខណៈពេល​ដែល​មាន​ប្រទេស​ជាច្រើន​មាន​ប្រតិកម្ម និង​ថ្កោលទោស សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមាណិត​មួយ​នេះ បាន​អះអាងថា ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​គឺ​គ្រាន់តែ​ធ្វើ​ឡើង​ក្នុងទិសដៅ​សន្តិភាព និង​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​។​
​អ្នកនាំពាក្យ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង បាន​និយាយថា មិន​ខ្វល់​ពី​សម្ដី​របស់​បណ្តា​ប្រទេស​ដទៃ​ទៀត លើកឡើង បែបណា​នោះ​ទេ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅតែ​បន្ត​ក្នុង​ការអនុវត្ត​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​។​
​អ្នកនាំពាក្យ​ដដែល​បាន​បន្តទៀតថា បណ្តា​ប្រទេស​ដែល​បាន​លើកឡើង​ថា ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ ជា​ការរំលោភ ទៅ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ និង​ថា​វា​ជា​គ្រាប់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​នោះ កំពុងតែ​បង្កើន​បុព្វហេតុ នៃ​ភាព​តានតឹង​ឡើង វា​ស្តែងឡើង​តាមរយៈ​ការប្រឆាំង​ជំទាស់ ចំពោះ ប្រទេស​កូរ៉េខាងជើង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រាប់​រ៉ុក្កែត​កូរ៉េខាងជើង ដែល​ត្រូវបាន​បាញ់​បង្ហោះ​នៅវេលា​ម៉ោង​ប្រមាណ​ជា ៩ និង​៤៥​នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ កាលពី​ថ្ងៃ​ពុធ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២​កន្លងទៅនេះ នៅ​មជ្ឈមណ្ឌល​លំហ​អាកាស Sohae ស្ថិត នៅ​ភាគ​ខាងជើង ខេត្ត Phyongan ត្រូវ​បាន​បាញ់​ចូល​ទៅ​កាន់​តារាវិថី ប្រកប​ដោយ​ភាពជោគជ័យ​៕​

កូរ៉េខាងជើង​អះអាងថាការបាញ់​បង្ហោះ​ផ្កាយរណប​គឺ​ក្នុង​សន្ដិភាព និង​វិទ្យាសាស្ត្រ​​​
កូរ៉េខាងជើង​អះអាងថាការបាញ់​បង្ហោះ​ផ្កាយរណប​គឺ​ក្នុង​សន្ដិភាព និង​វិទ្យាសាស្ត្រ​​​

មតិយោបល់