បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការ ងារប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរា អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ វ- ស-ហ អាយុ ២៦ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ អ-ស-ម ភេទស្រីអាយុ ២៩ ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ដែលបានប្តឹងចោទប្រកាន់ ចំពោះបុរសជាប្តីចុងរូបនេះថា បានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ (កូនប្តីមុន ) ឈ្មោះ ស-ល អាយុ ១៣ឆ្នាំ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។
នៅពេលធ្វើការសាកសួរ ជនសង័្សយជាឪពុកចុងរូបនេះបានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្ត សកម្មភាព ដូចការចោទប្រកាន់នោះមែន រហូតចំនួន០២លើកមកហើយ ។
នៅពេលនេះ សមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕
មតិយោបល់