ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកដើមឆ័ត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ត្បូងឃ្មុំ: នៅថ្ងៃសៅរ៍៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព-ស-២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៥-១៣៦ ត្រង់ចំណុចមុខផ្ទះឈ្មោះ ធូន ណារ៉េត ភេទប្រុស ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកដើមឆ័ត្រ។

រថយន្តម៉ាក តូយូតា កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9681 បើកបរដោយ ឈ្មោះ ទូច រតនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិ ថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ។
បើកបរមកពីលិចទៅកើតប្រើប្រាស់ល្បឿនក្នុងសភាពផ្លូវកោងវេចង្កូតទៅបុកនិងដើមឆ័ត្រ។

មូលហេតុ៖ ប្រើប្រាស់ល្បឿន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់