ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមួយគ្រឿងវ៉ាជែង ជ្រុលចង្កូតត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យខ្ទាតរងរបួស

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងវ៉ាជែងម៉ូតូមួយគ្រឿងទៀត ជ្រុលចង្កូតចូលពីមុខរថយន្តហ្វតស៊េរីទំនើបមួយគ្រឿង បុកពេញទំហឹងខ្ទាតអ្នកជិះម៉ូតូរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង១៥ នាទីព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ ៩៦ កែងផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកហ្វតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-6086 ស៊េរីទំនើប១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៩៦ ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ១ គ្រឿងបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦១ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានវ៉ាជែងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកកំពុងធ្វើដំណើរស្របគ្នា ក៏ជ្រុលចង្កូតចូលពីមុខរថយន្តបុកម៉ូតូ ខ្ទាតអ្នកជិះម៉ូតូចេញក្រៅរងរបួសស្រាល ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចជំនាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ចុះដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយឯកភាពយកម៉ូតូ និងរថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់