ព័ត៌មានជាតិ

ករណីរថយន្តព្រូស បើកបរដោយបុរសម្នាក់បុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តព្រូស បើកបរដោយបុរសម្នាក់បុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8316។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់