ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចទ្រព្យសម្បត្តិក្នុងលំនៅឋាន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី៣១ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១និង ១៥ នាទី នៅចំណុចវត្តសូរិយា ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោ កវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែ ន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក មោងឬស្សី បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិ ការ ដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលមោង បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ សុខ ត្រេន ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើការសាកសួរស្រាវ ជ្រាវជុំវិញករណីលួចយកទ្រព្យសម្បត្តិរបស់ប្រជា ពលរដ្ឋក្នុងលំនៅដ្ឋាន។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៥នាទី ចំណុចក្រុមទី ៤ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយជនស្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលធ្វើសកម្មភាពដោយយកកាំបិតគាស់សោទូកញ្ចក់លួច យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះតាំង សុគង់ ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ដែលក្នុងនោះបាត់បង់ប្រាក់ រៀលចំនួន ៩០០,០០០រៀល(កៅសិបម៉ឺនរៀល) ប្រាក់ដុល្លាអាមេរិកចំនួន ២០ដុល្លារ (ម្ភៃដុល្លារ)រួចគេចខ្លួនបាត់។

នៅពេលដែលជនរងគ្រោះដឹងពីករណីនេះបាន រាយការណ៍ដល់សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនតែម្តង។ ជាមួយនោះដកហូតបានប្រាក់ដែលជារបស់ជនរងគ្រោះ វិញ រួម ទាំងទូរស័ព្ទ ចំនួន ០១គ្រឿងនិងកូនកាំបិតមួយ ។

នៅពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនរៀប ចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯប្រាក់បានប្រគល់ជូនជនរងគ្រោះវិញ ៕

មតិយោបល់