ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាលចំនួន០៣នាក់

កោះកុង: នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៧និង១០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹង នៅត្រង់ចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ចំណុច កើតហេតុ បានដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ដោយឡែកជនរងគ្រោះដែលស្លាប់ សមត្ថកិច្ចបានស្រាវជ្រាវរកបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូកម្លាំង សមត្ថកិច្ចបានយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកតាមនីតិវិធីច្បាប់ ៕

មតិយោបល់