ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូម៉ាក EXCITER បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ព្រះសីហនុ: វេលាម៉ោង១៨និង៤០នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៨-១៧៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកម៉ូតូម៉ាក EXCITER បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-ក្រហម គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ-ទៅភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកEXCITER គ្មានស្លាកលេខ ទិសដៅផ្ទុយគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដុះ សៃយ៉ាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តសីហនុ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តធុនធំ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់