បរទេស៖ អតីតកីឡាករ Juventus និង Real Madrid កីឡាករ CR7 ទីបំផុតគឺអាចទទួលបានអាវលេខ៧ដែលគាត់ចូលចិត្តបំផុតពេលលេងនៅMan UTD នោះវិញហើយបន្ទាប់ពី Edinson Cavani បានសុខចិត្តលះបង់លេខនេះ។
មានន័យថា Cavani នឹងត្រូវទៅពាក់អាវលេខ២១ជំនួសវិញខណៈដែលលេខ៧នឹងត្រូវប្រគល់ទៅឲ្យ CR7 សម្រាប់រដូវកាល២០២១-២០២២នេះនិងក្នុងនាមជាកីឡាករដែលមានអតីតកាលនិងសមត្ថភាពឆ្នើមបំផុតសម្រាប់លេខ៧នេះ។
គួរឲ្យដឹងដែរថាមុនពេលផ្ទេរទៅ Real Madrid កីឡាករ CR7 បានពាក់អាវលេខ៧របស់បិសាចក្រហម Man UTD អស់រយៈពេល៦រដូវកាលចន្លោះពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៩និងស៊ុតបាន១១៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២៩២ដង៕


មតិយោបល់